-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Sunday, April 10, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)÷ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវអភិបាលអភិបាលរងខេត្ត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន ឡូវ គឹមសេង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍ ដោយមានការយកចិត្តទុកដាក់ទៅលើកិច្ចការងារមួយចំនួនដែលពាក់ព័ន្ធ ជាមួយស្ត្រីរួមមាន ៖

១.បន្តពង្រឹងភាពអង់អាចរបស់ស្ត្រីដោយបង្កើនសក្តានុពលចំពោះស្ត្រីក្នុងតួនាទីជាដៃគូដ៏មានតម្លៃ ជាមួយនឹងបុរសក្នុងសង្គម។

២.បន្តលើកកម្ពស់សុខមាលភាពស្ត្រីដោយអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលចំពោះស្រ្តីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ ។

៣.បន្តផ្សព្វផ្សាយអប់រំសីលធម៌សង្គម នៅគ្រប់វេទិកា គ្រប់រូបភាព តាមប្រព័ន្ធបណ្តាញសង្គមសំដៅ បង្ការទប់ស្កាត់ការប្រើហិង្សាលើស្រ្តីនិងកុមារ ។

៤.ផ្ដល់កាលានុវឌ្ឍភាពចំពោះស្រ្តីក្នុងការទទួលពុទ្ធិ ចំណេះដឹង ជំនាញ ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គម ។

៥.បន្តចូលរួមលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់សង្គមជាតិ។

នៅក្នុងពិធីសំណេះសំណាលដ៏មានអត្ថន័យនិងមានខ្លឹមសារនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនខេត្ត ។ លោកជំទាវបន្ដថា ការងារមនុស្សធម៌ និងសកម្មភាពផ្សេងទៀតជាពិសេស បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញ ស្ត្រី កុមារ និងជនងាយរងគ្រោះឲ្យទទួលបាននូវសិទ្ធិការពារនិងផលប្រយោជន៍តាមរយៈការកែប្រែឥរិយាបថ សង្គមដោយទទួលស្គាល់ស្ត្រីជាដៃគូដ៏សំខាន់នៅក្នុងការអភិវឌ្ឍសង្គមជាតិ។


លោកជំទាវក៏បានអំពាវនាវឲ្យបន្តការធានាដ៏ប្រពៃនេះបន្ថែមទៀត ដើម្បីវឌ្ឍនភាពនិងសុខដុមនីយកម្មនៅក្នុងខេត្តកំពង់ធំទាំងមូល ជាមួយ នោះដែរខិតខំផ្សព្វផ្សាយកម្មវិធីគោលនយោបាយ សេចក្ដីណែនាំរបស់គណបក្សដល់បងប្អូននារីនៅមូលដ្ឋាន និងចលនាមហាជននារីក្នុងការជួយគៀងគររកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាឲ្យបានផុលផុស និងឆន្ទៈគាំទ្រពេញទំហឹងចំពោះគណៈបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យ នាពេលបោះឆ្នោតខាងមុខនេះ ៕ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara