ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញក្រុងពាលីវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ដោយ :ksn-tvonline.com



 ព្រះសីហនុ: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានអញ្ជើញរៀបចំក្រុងពាលីវេទិកាទេសចរណ៍ស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅទីលានតេជោ ស្តិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

កម្ពុជាត្រូវបានធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ម្យ៉ាងទៀតដោយសារប្រទេសជាតិមានសុខសន្តិភាព ដើម្បីឆ្ពោះទៅកាន់ការស្តារ និងបើកទេសចរណ៍ឡើងវិញ នូវទេសចរណ៍ក្នុងតំបន់ប្រកបដោយភាពធន់ និងនិរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ ពិធីបើកវេទិកាទេសចរណ៍អាស៊ានជាផ្លូវការ ប្រារព្ធនៅក្នុងបរិវេណទីលានតេជោនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ថ្ងៃនេះគណៈកម្មការអន្តរក្រសួងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានវេទិកាអាស៊ានឆ្នាំ២០២២ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅខេត្តព្រះសីហនុ។ដោយបានរៀបចំក្រុងពាលីថ្វាយគ្រឿងសក្ការៈបូជាដល់អស់ អង្គបារមីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022)នៅខេត្តព្រះសីហនុ និងឈានទៅការប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ បន្ទាប់ពីអាក់ខានជិតពីរឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

No comments