ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

លោកតា ឈឺចាប់ក្នុងខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺ ហើយថែមទាំងឈឺចាប់ផ្លូវចិត្តដោយសារតែអំពើឃោឃៅព្រៃផ្សៃពីសំណាក់កូនប្រសារនិងអាជ្ញាធរនាំគ្នាក្លែងឯកសារលួចដីរបស់ពួកគាត់លក់ឲអ្នកដ៍ទៃស្របតាមច្បាប់ទៀតផង!?

ដោយ :ksn-tvonline.com


ខេត្តត្បូងឃ្មុំ៖ អំពើឆបោកនិងអំពើចោរកម្មបានធ្វើឲ្យជនស្លូតត្រង់ក្លាយជាជនរងគ្រោះដោយសារតែអំពើឃុបឃិតគ្នាពីសំណាក់អាជ្ញាធរលបលួចស៊ីញេក្លែងឯកសារលើអ្នកកាន់កាប់ដីស្របច្បាប់របស់អ្នកដទៃគែជាអំពើខុសច្បាប់ទាំងស្រុងុ។បទសម្ភាសន៍រវាងលោក ទេស វិបុល ជាមួយលោកយាយនិងលោកតា នៅលំនៅដ្ឋានរបស់ពួកគាត់តែម្តង។


ជនរងគ្រោះមានឈ្មោះ លោកតា សែម ណុច ភេទប្រុស អាយុ៧៦ឆ្នាំ និងប្រពន្ធមានឈ្មោះ លោកយាយ សាញ់ សារឿន ភេទស្រី អាយុ៧១ឆ្នាំ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់នេះរស់នៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​


តើអំពើឆបោកកើតចេញពីកត្តាអ្វីខ្លះនិងមានវត្ថុផ្សំអ្វីដែរ?តាមការពិតទៅនៅក្នុងពាក្យបណ្តឹងមានឈ្មោះ ឆន ចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាកូនប្រសារបស់លោកតា សែម ណុច និងលោកយាយ សាញ់ សារឿន។​


ហើយនៅក្នុងរឿងសាហាវព្រៃផ្សៃខាងលើនេះ មានបក្ខពួកជាច្រើននាក់ទៀតដែលបានឃុបឃិតគ្នា និងអាជ្ញាធរឃុំស្រឡប់ ព្រមទាំងអាជ្ញាធរស្រុកត្បូងឃ្មុំផងដែរ។​

ទាក់ទងនឹងភាពអយុត្តិធម៌នេះក៏មានបទសម្ភាសន៍រវាងលោក ទេស វិបុល ចាងហ្វាងកាសែតនិស្សិតខ្មែរ និងជាចាងហ្វាងកាសែតរស្មីមេគង្គជាមួយលោកតាលោកយាយនេះផងដែរ។​

ហើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១នេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអ្នកដែលពាក់ព័ន្ធក្នុងរឿងនេះបានទេ។

សារព័ត៌មានយើងនឹងរងចាំការស្រាយបំភ្លឺពីអ្នកពាក់ពន្ធ័នូវរាល់ម៉ោងធ្វើការ។ksn











No comments